ឯកឧត្ដម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិនិត្យលើខ្លឹមសារឯកសារជំនួយស្មារតី និងឯកសារឧបសម្ព័ន្ធនានាពាក់ព័នពាក់ព័ន្ធវិស័យទេសចរណ៍
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិនិត្យលើខ្លឹមសារឯកសារជំនួយស្មារតី និងឯកសារឧបសម្ព័ន្ធនានាពាក់ព័នពាក់ព័ន្ធវិស័យទេសចរណ៍ សម្រាប់ត្រៀមចូលរួមពិធីជំនួបរវាង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ជាមួយគណៈប្រតិភូទីភ្នាក់ងារកិច្ចការនីតិបញ្ញត្តិប្រចាំតំបន់ នៃព្រឹទ្ធសភាឥណ្ឌូណេស៊ី នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។